កម្ពុជាបានបណ្តុះ និងដាំកូនឈើ ជាង២១លានដើម
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងពិធី «រុក្ខទិវា ៩កក្កដា»ដែលធ្វើឡើងនៅខេត្តកំពង់ចាម ។ លោក ឌិត ទីណា ឲ្យដឹងទៀតថា ជាមួយនឹងការបណ្តុះកូនឈើទាំងជាង២១លានដើមនេះ ក៏មានកូនឈើជាច្រើនលានដើមផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទីជាដើម។ លោកបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនេះ ដោយមានក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសេនាធិការ កម្ពុជានៅតែបន្តរក្សាបាននូវតុល្យភាព និងនិរន្តរភាពល្អប្រសើរក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសនិងកូនចៅជំនាន់ក្រោយរបស់កម្ពុជា។ សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបានដាក់តំបន់ព្រៃឈើទំហំជាង ៤០%នៃផ្ទៃប្រទេស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញការដាំស្តារព្រៃឈើឡើងវិញ។ សម្រាប់ពិធី រុក្ខទិវា៩ … Continue reading កម្ពុជាបានបណ្តុះ និងដាំកូនឈើ ជាង២១លានដើម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed