ចាប់ខ្លួន លោក កែវ ហ៊ាង សមាជិកបក្សកម្លាំងជាតិ គឺគ្មានការរើសអើងនយោបាយ
ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានស្រាយបំភ្លឺថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ហ៊ាង ជាលេខាធិការ ក្រុមការងារបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ខេត្តកំពតគឺ គ្មានការរើសអើងផ្នែកនយោបាយ ឬការបំពានសិទ្ធិសេរីភាពនោះទេ ប៉ុន្តែជននេះបានបង្ក ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងប្រមាថ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យស្នងការភ្នំពេញ នាថ្ងៃ១០ កក្កដា បានឲ្យដឹងថា ការចាប់ខ្លួនសមាជិក គណបក្សកម្លាំងជាតិនេះ បន្ទាប់ពីគណនី ហ្វេសប៊ុកឈ្មោះ Heang Keo បានសរសេរខ្លឹមសារចោទ ប្រកាន់មកលើ ថ្នាក់ដឹកនាំ គ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងបណ្តាញសង្គម ដែលនាំឲ្យមហាជន មានការយល់ច្រឡំ បង្កឲ្យមានការ ញុះញង់ រើសអើង និងប៉ះពាល់ដល់កិត្តិយស ថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។ អ្នកនាំពាក្យបន្តថា ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចអនុវត្ត គឺមានមូលហេតុច្បាស់លាស់ ផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេតគោរពតាមនីតិវិធី ដោយគ្មានការរើសអើងផ្នែកនយោបាយ ឬការបំពានសិទ្ធិសេរីភាពនោះទេ។ ក្រោយការចាប់ខ្លួន គណបក្សកម្លាំងជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញការព្រួយបារម្ភ អំពីការគំរាមកំហែង ផ្នែកនយោបាយដល់ក្រុមប្រឆាំង … Continue reading ចាប់ខ្លួន លោក កែវ ហ៊ាង សមាជិកបក្សកម្លាំងជាតិ គឺគ្មានការរើសអើងនយោបាយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed