បារាំងត្រៀមខ្លួន ផ្តល់ឯកសារពាក់ព័ន្ធ ជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ ជំនួសមុខឲ្យប្រមុខរដ្ឋាភិបាល របស់ខ្លួន លោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង បានអះអាងថា បារាំងបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការផ្តល់ឯកសារពាក់ព័ន្ធនានា ទាក់ទងទៅជម្លោះព្រំដែនកម្ពុជា-ថៃ មកកម្ពុជា ដើម្បីបញ្ចប់ជម្លោះជាមួយថៃ ។ ប្រទេសបារាំងគឺជាអ្នក ដែលគូសផែនទីព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលមកដាក់អាណានិគម លើប្រទេសនៅតំបន់អាស៊ី-អាគ្នេយ៍កាលពីឆ្នាំ១៩០៧ ។ ដូច្នេះបារាំងដឹងសព្វបែបយ៉ាង អំពីព្រំដែនទឹកនិងគោករវាងកម្ពុជា-ថៃ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹង ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំង នាព្រឹកថ្ងៃ១០ កក្កដាថា សម្តេចតេជោ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីបារាំងនឹងអនុវត្ត នូវការផ្តល់ឯកសារពាក់ព័ន្ធ វិវាទកម្ពុជា-ថៃ ដូចអ្វីដែលលោក ម៉ាក្រុង ប្រធានាធិបតីបារាំង បានសន្យាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសសម្តេច បានចូលរួមកិច្ចប្រជុំនៅបារាំង និងមានជំនួប ជាមួយប្រធានាធិបតីបារាំង កាលពីពេលថ្មីៗនេះ ។ សម្តេចតេជោបន្តថា នេះហើយជាអ្វីដែលកម្ពុជា … Continue reading បារាំងត្រៀមខ្លួន ផ្តល់ឯកសារពាក់ព័ន្ធ ជម្លោះព្រំដែនកម្ពុជា-ថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed