កម្ពុជា បង្ហាញក្តីកង្វល់ ចំពោះថៃ ចម្លងគំរូប្រាសាទអង្គរខ្មែរ

ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញ ក្តីកង្វល់ចំពោះសំណង់ចម្លង ដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស នាថ្ងៃ១០ កក្កដា ។ យោងតាមលិខិត របស់ក្រសួងវប្បធម៌ បានឲ្យដឹងថា លោកស្រី ភឿង សកុណាបានធ្វើបទអន្តរាគមន៍ផ្លូវការ ក្នុងសម័យប្រជុំលើកទី៤៧ ។ ក្នុងនោះលោកស្រីបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទ អង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ។ ជាមួយនឹងសេចក្តីថ្លែងអំណរ គុណលោកស្រី រដ្ឋមន្រ្តី គូសបញ្ជាក់ថា “យើងខ្ញុំសូមជម្រាប ជូនគ្រប់សមាជិក គណៈកម្មាធិការ ទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរព ទៅដល់ក្រមសីលធម៌ នៃតម្លៃវប្បធម៌របស់កម្ពុជា នោះដែរ ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង … Continue reading កម្ពុជា បង្ហាញក្តីកង្វល់ ចំពោះថៃ ចម្លងគំរូប្រាសាទអង្គរខ្មែរ