សម្តេចធិបតី៖ ត្រូវតែពិនិត្យ គិតគូរនៅក្នុង ការបង្កើនថវិកា ការពារជាតិបន្ថែម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទំនើបកម្មកងទ័ព គឺត្រូវការទំនើបកម្ម៣យ៉ាង ទំនើបកម្មរចនាសម្ព័ន្ធ, ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ ដែលកំណែទម្រង់ ដើម្បីអភិវឌ្ឍនេះ ពាក់ព័ន្ធទៅនឹងថវិកាជាតិ ដែលត្រូវពិនិត្យនៅក្នុងការគិតគូរ នៅក្នុងការបង្កើនថវិកា ការពារជាតិ ក្រោយពីកម្ពុជាកន្លងទៅ បានបង្វែលថវិកាការពារជាតិ សម្រាប់​ការចំណាយសង្គម អភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាល និងវិស័យផ្សេងៗជាអទិភាព ។ ក្នុងឱកាសអញ្ជើញ ជាអធិបតី សម្ពោធដាក់ ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែន រីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ការប្រឈមរបស់កម្ពុជា​ រួមទាំងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សន៍កន្លងទៅ ដែលការកសាងកងកម្លាំងក្រោយនយោបាយឈ្នះឈ្នះ និងការប៉ះទង្គិតគ្នាព្រំដែន ឆ្នាំ២០០៨-២០១១ ក៏ជាកត្តារួមផ្សំនៃការ​កំណែទម្រង់កងទ័ព ស្របពេលនៃការប្រឈមជាមួយថៃ នៅឆ្នាំ២០២៥នេះ គឺជាមេរៀនមួយសម្រាប់កម្ពុជា និងជាឱកាសមួយសម្រាប់កម្ពុជា … Continue reading សម្តេចធិបតី៖ ត្រូវតែពិនិត្យ គិតគូរនៅក្នុង ការបង្កើនថវិកា ការពារជាតិបន្ថែម