នាយករដ្ឋមន្ត្រី ឱ្យធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ចយោធា ពី១៨ខែទៅ២៤ខែ និងត្រៀមអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យគោលការណ៍ ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ឈានទៅដល់អនុវត្តឆ្នាំ២០២៦ ដោយឱ្យចូលហ្វឹកហ្វឺនពី១៨ខែ (ក្នុងច្បាប់ឆ្នាំ២០០៦) កែឱ្យទៅ២៤ខែ ។ ការប្រកាសរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។ ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងថា ផ្នែកទៅលើលទ្ធភាពថវិកាបច្ចុប្បន្ន បូកជាមួយនឹងស្ថានភាពនៃការគ្រប់គ្រង សម្តេចបាឱ្យគោលការណ៍ ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ដោយត្រូវកែដើម្បីយើងឈានទៅដល់ការអនុវត្តឆ្នាំ២០២៦ ។ ក្នុងន័យនេះឆ្នាំ២០២៦តទៅ នឹងត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលនេះគឺការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ខណៈច្បាប់នេះ មានតាំងពីឆ្នាំ២០០៦ និងអនុវត្តនៅ២០២៦ គឺមានរយៈ២០ឆ្នាំគត់ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ខ្ញុំឱ្យកែ ពិនិត្យមើលមួយចំនួនថា វាស្របបច្ចុប្បន្នឥឡូវច្បាប់ចាស់ ឧទាហរណ៍យើងអនុវត្ត១៨ខែ បើសិនជាយើងគិតមើលគ្រាន់តែរើស ហើយមកហ្វឹកហ្វឺនហើយបំពេញ១៨ខែ គឺតិចអស់បាត់ហើយ … Continue reading នាយករដ្ឋមន្ត្រី ឱ្យធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ចយោធា ពី១៨ខែទៅ២៤ខែ និងត្រៀមអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ