ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យត្រួតពិនិត្យ មន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់បានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងត្រួតពិនិត្យ ចំពោះមន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជំនាញ។ ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបវាយតម្លៃសភាពការណ៍ បទល្មើសនិងលទ្ធផល នៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងដាក់ចេញ នូវគោលការណ៍ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ រួមមាន ៖ បង្កើនការការអនុវត្ត បង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងត្រួតពិនិត្យ ចំពោះមន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីល ធម៌វិជ្ជាជីវៈជំនាញ ជាពិសេសពង្រឹងកាត់បន្ថយភាពអសកម្ម របស់មន្រ្តីនគរបាលចរាចរណ៍ នៅលើដងផ្លូវ បង្កប៉ះពាល់កិត្តិយស … Continue reading ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យត្រួតពិនិត្យ មន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់បានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌