រដ្ឋមន្ដ្រីក្រសួងការពារកម្ពុជា ទាមទារឲ្យអតីតទាហានព្រៃថៃ សូមទោសកងទ័ពខ្មែរ ជាសាធារណៈ

ភ្នំពេញ ៖ ថ្លែងចំពោះមុខមន្ត្រី UN, លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទាមទារឲ្យអតីតទាហានព្រៃថៃ សូមទោសកងទ័ពខ្មែរ ជាសាធារណៈ បើមិនដូច្នោះទេករណីនេះ អាចនឹងឡើងដល់តុលាការ។ ការទាមទាររបស់ រដ្ឋមន្ដ្រីក្រសួងការពារកម្ពុជា បន្ទាប់ពីទាហានឈុតខ្មៅថៃម្នាក់ ជាមួយបក្ខពួកស្លៀកពាក់ស៊ីវិល បានលបវ៉ៃកងទ័ពកម្ពុជាពីក្រោយ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងពិធីអបអរសាទរ ទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៤៦៨ បានបញ្ចប់បេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបង្ហាញការហួសចិត្ត នឹងករណីជនកំសាកជនជាតិថៃ ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានជាយោធាថៃ ដែលឆ្លៀតចាប់ដៃកងទ័ពខ្មែរ កំពុងឈរជើងនៅប្រាសាទតាមាន់ ហើយបានវាយទៅលើកងទ័ពខ្មែរ រួចនាំគ្នារត់បាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានការខឹងសម្បារយ៉ាងខ្លាំង។ លោកឧបនាយករដ្ឋមន្ត្រី បន្តថា ទោះបីជាបុគ្គលទាំង២នាក់នោះ បានសូមទោសរួចហើយក៏ដោយ ប៉ុន្តែក្នុងលក្ខណៈកំបាំងមុខ ដូចនេះ អំពាវនាវឲ្យពួកគេ ត្រូវធ្វើការសូមទោសជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ … Continue reading រដ្ឋមន្ដ្រីក្រសួងការពារកម្ពុជា ទាមទារឲ្យអតីតទាហានព្រៃថៃ សូមទោសកងទ័ពខ្មែរ ជាសាធារណៈ