ស​ម្តេចធិបតី ៖ អង្គភាពណា មិនអនុវត្តបទបញ្ជា លើការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានម៉ឺងម៉ាត់ អាចនឹងត្រូវបញ្ចប់មុខតំណែង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ «បទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាត​ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលមាន៩ចំណុច ក្នុងនោះ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង។ ការចេញបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ បន្ទាប់ពីរាជរដ្ឋាភិបាល​ បានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ក្នុងពិភពលោកនិងតំបន់។ ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ យោងតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការ​ ឯកភាពរដ្ឋបាលរាជធានី ខេត្ត … Continue reading ស​ម្តេចធិបតី ៖ អង្គភាពណា មិនអនុវត្តបទបញ្ជា លើការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានម៉ឺងម៉ាត់ អាចនឹងត្រូវបញ្ចប់មុខតំណែង