ទស្សនៈ ! មេភូមិភាគ២ ទំនងចង់ទំលាក់បន្ទុក ដាក់រដ្ឋមន្ត្រីវប្បធម៌ថៃ លាងជម្រះយករួចខ្លួន

ភ្នំពេញ ៖ ក្រោយពីសារជាបន្តបន្ទាប់ របស់សម្ដេចតេជោធិបតី (សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត) បង្ហាញជំហររឿងថៃចង់បិទ ឬធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំមក មេបញ្ជាការយោធភូមិភាគ២ថៃ បានប្រកាសគ្រលាស់ខ្លួន បន្ទន់ឥរិយាបថជាមួយកម្ពុជាក្នុងន័យថា យោធាថៃ នឹងធ្វើរបងព័ទ្ធពេលមានបញ្ជាពីរដ្ឋាភិបាល និងក្រសួងវប្បធម៌ ដែលដឹកនាំដោយ គណបក្សភឿថៃ ដែលជាកម្មសិទ្ធិលោកថាក់ ស៊ីន ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ កាសែតបាងកកប៉ុស្តិ៍របស់ថៃ ចេញផ្សាយ ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការធ្វើ របងព័ទ្ធប្រាសាទ តាមាន់ធំនេះថា ឧត្តមសេនីយ៍ទោ Boonsin Padklang មេបញ្ជាការយោធភូមិភាគ២ថៃ ឱ្យដឹងថា «កងទ័ពថៃនឹងធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំ នៅពេលណា មានបញ្ជារបស់រដ្ឋាភិបាល និង ក្រសួងវប្បធម៌វិចិត្រសិល្បៈរបស់ថៃ»។ តាមកាសែតនេះដដែល មេបញ្ជាការយោធភូមិ២រូបនេះ បានអះអាងថា «ប៉ុន្តែសភាពការណ៍បច្ចុប្បន្ន នៅទីនោះមានស្ថិរភាពទេ ហើយទំនាក់ទំនងថ្នាក់មូលដ្ឋាននៅមានជាប្រក្រតី»។ … Continue reading ទស្សនៈ ! មេភូមិភាគ២ ទំនងចង់ទំលាក់បន្ទុក ដាក់រដ្ឋមន្ត្រីវប្បធម៌ថៃ លាងជម្រះយករួចខ្លួន