សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងជួយសង់ផ្ទះដល់ អតីតយុទ្ធជនកម្ពុជា
ភ្នំពេញ ៖ ក្រោយក្លាយជាទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកសាស្រ្តាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group បានសន្យាជាមួយសម្តេចថា នឹងចូលរួមចំណែកជួយទ្រទ្រង់ដល់ សមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស តាមរយៈការសាងសង់ផ្ទះ និងជីកអណ្តូងទឹក ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ និងសាស្រ្តាចារ្យបណ្ឌិត Dato’ Sri Tahir នៅថ្ងៃ១៦ កក្កដា ថា លោកបណ្ឌិតធ្លាប់ជាទីប្រឹក្សារបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូវីដូដូ និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ហើយនៅថ្ងៃ១៦ កក្កដា នេះ លោកក៏បានក្លាយជាទីប្រឹក្សាសម្តេចតេជោថែមទៀត ។ លោក ជា ធីរិទ្ធ បន្តថា “បន្ទាប់ពីក្លាយជាទីប្រឹក្សាសម្តេចហើយលោកសន្យានិងប្តេជ្ញាថា នឹងចូលរូមចំណែកក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាសង្គមកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចូលរួមចំណែកជួយ ដល់អតីតយុទ្ធជនកម្ពុជារបស់យើង តាមការជួយសាងសង់ផ្ទះ និងការជួយជីកអណ្តូងទឹក ដើម្បីធ្វើយ៉ាងណាឲ្យអតីតយុទ្ធជនរបស់កម្ពុជា … Continue reading សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងជួយសង់ផ្ទះដល់ អតីតយុទ្ធជនកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed