សម្តេចតេជោ ៖ មរណភាព នាយឧត្តមសេនីយ៍ សុខ ភាព គឺជាការបាត់បង់ ឥស្សរជនស្នេហាជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា មរណភាព នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកជួយរកសន្តិភាពជូនកម្ពុជា ។ តាមរយៈសាររំលែកទុក្ខចំពោះមរណភាពនាយឧត្តមសេនីយ៍ សុខ ភាព នាថ្ងៃ១៧ កក្កដា សម្តេចតេជោមានការសោកស្តាយ ចំពោះការបាត់បង់យុទ្ធមិត្ត។ សម្តេចតេជោរៀបរាប់ថា នេះ គឺការបាត់បង់ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកដ៏ធំធេង ក្នុងការធ្វើចលនា ដឹកនាំមេខ្មែរក្រហម នៅភូមិភាគពាយ័ព្យផ្តាច់ខ្លួន ដើម្បីធ្វើសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យ ក្រោមនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ប្រជាជនបានរស់នៅសុខដុមរមនា និងសម្បូរសប្បាយ ក្រោមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងកងទ័ពតែមួយ រហូតមកដល់បច្ចុប្បន្ន។ សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សុខ ភាព បានទទួលមរណភាព នាវេលាម៉ោង ២០និង៥នាទីយប់ថ្ងៃ១៦ កក្កដា ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed