លោក សយ សុភាព ស្នើអភិបាល ខេត្តតាកែវ ពិនិត្យ ករណីលោកជា វណ្ណៈ ស្នើសុំធ្វើបណ្ណកម្មសិទ្ធ គ្រប់គ្រងដីអូរ ខាងលិចបឹងរបត់រកា

ភ្នំពេញ ៖ លោក សយ សុភាព ដែលជាអ្នកកាសែត និងប្រជាជនមួយរូបរស់នៅភូមិព្រៃស្នួល ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ បានផ្ញើលិខិតចំហរមួយច្បាប់ជូនលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ស្នើឲ្យពិនិត្យមើលជុំវិញ ករណីលោក ជា វណ្ណៈ ដែលបានស្នើសុំអភិបាលស្រុកសំរោង ធ្វើបណ្ណកម្មសិទ្ធដីធ្លី ដើម្បីគ្រប់គ្រងលើដី នៅជុំវិញបឹងរបត់រកា ។ លិខិតចំហររបស់លោកសយ សុភាព នាថ្ងៃ១៧ កក្កដានេះបានឲ្យដឹងថា “ខ្ញុំស្នើសុំលោកអភិបាលពិនិត្យលើសំណើរបស់លោក ជា វណ្ណៈ ឡើងវិញព្រោះតំបន់នេះជាដីបឹង នៅខាងលិចបឹងរបត់រកា ស្រុកសំរោង មានព្រំប្រទល់ជាប់ឃុំមួយចំនួន” ។ បើតាមលោក សយ សុភាព ដីនៅតំបន់នេះត្រូវបានរាជរដ្ឋាភិបាលបានធ្វើបណ្ណកម្មសិទ្ធរួចរាល់ហើយ ប៉ុន្តែហេតុអ្វីបានជាលោក ជា វណ្ណៈ មកស្នើលោកអភិបាលស្រុក សុំយកដីបឹងរបស់រដ្ឋធ្វើបណ្ណកម្មសិទ្ធទៅវិញ?។ លោកថា ប្រសិនបើទទួលបានបណ្ណកម្មសិទ្ធហើយ លោកជា វណ្ណៈនឹងចាក់ដីបំពេញបន្ថែមលើទីតាំងដីមានទំហំ១៥ហិកតានេះ ពិតជាធ្វើឲ្យប្រជាជននៅក្នុង តំបន់ទាំងនោះ រងផលប៉ះពាល់ ជនលិច ។ ក្នុងនោះតំបន់នៅខាងលិចផ្លូវជាតិលេខ២ ក៏រងផលប៉ះពាល់ជនលិច … Continue reading លោក សយ សុភាព ស្នើអភិបាល ខេត្តតាកែវ ពិនិត្យ ករណីលោកជា វណ្ណៈ ស្នើសុំធ្វើបណ្ណកម្មសិទ្ធ គ្រប់គ្រងដីអូរ ខាងលិចបឹងរបត់រកា