ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ និងការចាប់អារម្មណ៍ ពីប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងសារព័ត៌មានមួយចំនួន នាពេលកន្លងមក ចំពោះករណី ទឹកប្រែពណ៌ម្តងម្កាលត្រង់ចំណុចស្ទឹងជ្រៅ ភ្ជាប់មកទន្លេបាសាក់ ក្នុងខេត្តកណ្តាល មន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ទឹកដែលមានពណ៌ស្រអាប់ នៅទីតាំងស្ទឹងទឹកជ្រៅ មិនមានជាតិពុលនោះទេ។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រី នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកដោយ លោក វង សាយ អនុប្រធាននាយកដ្ឋាន គ្រប់គ្រងគុណភាពទឹក ដោយមានការចូលរួមពីមន្ត្រី នៃមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះពិនិត្យ ស្ថានភាពទឹកស្ទឹងជ្រៅ ដែលមានពណ៌ស្រអាប់បន្តិច ហូរចូលទន្លេបាសាក់ក្រុងតាខ្មៅ ចំនួន៣ទីតាំងផ្សេងគ្នា គឺទីតាំងស្ទឹងជ្រៅ ចំណុចស្ពានស្ទឹងជ្រៅ ឃើញទឹកមានពណ៌បៃតងស្រាល មានក្លិនតិចតួច។ នៅទីតាំងប្រសព្វស្ទឹងជ្រៅ និងស្ទឹងព្រែកត្នោត ចំណុចស្ពានក្រពើហា ទឹកមានពណ៌ដីស្រាល គ្មានក្លិន ។ និងនៅទីតាំងប្រសព្វស្ទឹងព្រែកត្នោត និងទន្លេបាសាក់ ចំណុចអ្នកតាចិនក្រុងតាខ្មៅ ទឹកមានពណ៌ដីស្រាល និងមិនមានក្លិន។ យោងតាមការចុះពិនិត្យជាក់ស្ដែង និងលទ្ធផលតេស្តបឋម ដោយម៉ាស៊ីនទំនើបតេស្តគុណភាពទឹកចល័ត បានបង្ហាញថាស្ថានភាពគុណភាព ទឹកក្នុងទីតាំងទាំង … Continue reading ក្រសួងបរិស្ថាន បញ្ជាក់ថា ប្រភពទឹក ដែលមានពណ៌ស្រអាប់បន្តិច ភ្ជាប់ទៅទន្លេបាសាក់ ក្នុងភូមិសាស្រ្ត ខេត្តកណ្តាល គ្មានជាតិពុល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed