ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា រយៈពេលប្រមាណ ២០ថ្ងៃ នៃប្រតិបត្តិការក្តៅកម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ២០ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ១.៣៦២នាក់ ។ យោងតាមរបាយការណ៍របស់ លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល ប្រតិបត្តិការបង្ក្រាប សកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) នៅទូទាំងប្រទេស ថា “បន្ទាប់ពីកិច្ច ប្រជុំលើកទី១ របស់ គ.ប.ឆ.ប. និងការដាក់បទបញ្ជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាប សកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការ បង្ក្រាបសរុបបាន ២០ទីតាំង”។ … Continue reading ២០ថ្ងៃ សមត្ថកិច្ច បានបង្រ្កាបសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ២០ទីតាំង ឃាត់ខ្លួនជនសង្ស័យ ១.៣៦២នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed