ទុរេនខ្មែរ៣កុងតឺន័រទៀត ត្រៀមដឹកទៅចិន នៅសប្តាហ៍ក្រោយ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានអះអាងថា បើគ្មានអ្វីប្រែប្រួលនោះទេ ទុរេនរបស់ខ្មែរ៣កុងតឺន័រទៀត នឹងត្រូវដឹកជញ្ជូនទៅប្រទេសចិននៅសប្តាហ៍ក្រោយ ។ ការលើកឡើង​ របស់លោកអ្នកនាំពាក្យនេះ ដោយសារផ្លែទុរេន ស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាព ពីក្រសួងកសិកម្ម ស្របតាមពិធីសារ នៃការនាំចេញរួចមក ។ បើតាម លោក ឃឹម ហ្វីណង់ ទុរេនទាំង១៧កុងតឺន័រនេះ នឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃ១៨ កក្កដានេះ ហើយគ្រោងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃទៀត ។ លោកគូសបញ្ជាក់ថា “បើមិនមានអ្វីប្រែប្រួលទេ យើងនឹងមានទុរេន ៣កុងតឺន័រទៀត ត្រៀមដឹកជញ្ជូននាំចេញ បន្ថែមនៅសប្តាហ៍ក្រោយ” ។ លោកថា នេះគឺជាការជោគជ័យថ្មីមួយទៀត សម្រាប់ការនាំចេញផ្លែឈើ ស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារ ដ៏មានសក្តានុពលមួយនេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដី ដាំដុះទុរេនប្រមាណជា ១១ ០០០ ហិកតា ។ … Continue reading ទុរេនខ្មែរ៣កុងតឺន័រទៀត ត្រៀមដឹកទៅចិន នៅសប្តាហ៍ក្រោយ