សម្តេចតេជោ អះអាងជាថ្មីថា នឹងការពារទឹកដី​ មិនឲ្យបាត់បង់មួយមីលីម៉ែត្រ

ភ្នំពេញ ៖ ខណៈកម្ពុជា កំពុងប្រឈមនឹងឈ្លានពានទឹកដី ពីសំណាក់ប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អះអាងជាថ្មីម្តងទៀត នៅចំពោះមុនឧត្តមសេនីយ៍ឯក Roy Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោក ហ្វីលីពីន ទី៦៦ថា ទោះបីជាបច្ចុប្បន្នកម្ពុជា ជាប្រទេសតូច ប៉ុន្តែសម្តេច ប្តេជ្ញាការពារបូរណភាពទឹកដី មិនឲ្យបាត់បង់មួយមីលីម៉ែត្រ ទៅប្រទេសក្បែរខាងឡើយ ។ លោក ជា ធីរិទ្ធបានឲ្យដឹងក្រោយបញ្ចប់កិច្ចពិភាក្សានាថ្ងៃ១៨ កក្កដា ថា សម្តេចតេជោបានរំលឹកពីអតីតកាល និងចែករំលែកបទពិសោធន៍របស់សម្តេច ទៅមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនថា សម្តេចបានចូល បម្រើកងទ័ពតាំង ពីវ័យ១៨ឆ្នាំ ដោយមានការ ប្រយុទ្ធបង្ហូរឈាម ជាមួយសត្រូវ ព្រមទាំងការរំដោះប្រទេសចេញ ពីរបបប្រល័យ ពូជសាសន៍ រហូតនាំឲ្យជាតិមានសុខសន្តិភាពមកដល់បច្ចុប្បន្ន ។ អ្នកនាំពាក្យគូសបញ្ជាក់ថា “ជាពិសោធន៍ ដែលសម្តេចតេជោបានចែករំលែក ហើយបានរំលេចអំពីស្ថានភាព បែកបាក់ពីអតីតកាលរបស់កម្ពុជា កាលពីជាង៥០០ឆ្នាំ ប្រទេសដែលធ្លាប់ដែលមានផែនដីធំទូលាយ ប៉ុន្តែក្លាយជាប្រទេសតូច ដោយសារការបែកបាក់គ្នា ។ … Continue reading សម្តេចតេជោ អះអាងជាថ្មីថា នឹងការពារទឹកដី​ មិនឲ្យបាត់បង់មួយមីលីម៉ែត្រ