ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន អាច​ត្រូវ​បញ្ជូន​ទៅ ​មន្ទីរ​ពេទ្យ​ពន្ធនាគារ​វិញ

បរទេស៖ វេជ្ជបណ្ឌិតម្នាក់មកពីមន្ទីរពេទ្យទូទៅប៉ូលីស បានប្រាប់តុលាការកាលពីថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានត្រឡប់ទៅមន្ទីរពេទ្យនៃនាយកដ្ឋានកែប្រែ វិញភ្លាមៗបន្ទាប់ពីការព្យាបាលដំបូង។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា វេជ្ជបណ្ឌិត Chana Jongchokdee ជាគ្រូពេទ្យប្រចាំការនៅយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បាននិយាយថា គាត់គឺជាមនុស្សដំបូងគេ ដែលបានពិនិត្យលោកថាក់ស៊ីន បន្ទាប់ពីគាត់ផ្ទេរចេញពីពន្ធនាគារ។

លោក ថាក់ស៊ីន មាន​ស្ថានភាព​សុខភាព​ពីមុន​ ច្រើន ហើយ​តម្រូវ​ឱ្យ​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង។ ទោះបីជាការវះកាត់ត្រូវបានណែនាំក៏ដោយ ប៉ុន្តែលោកថាក់ស៊ីនបានបដិសេធ ។ លោកវេជ្ជបណ្ឌិត ចាន់ណា បានប្រាប់តុលាការព្រហ្មទណ្ឌ សម្រាប់សំណុំរឿងពុករលួយ និងប្រព្រឹត្តិខុស។

តុលាការកំពុងពិនិត្យមើលថា តើការកាត់ទោសដាក់ពន្ធនាគារ របស់លោកថាក់ស៊ីនត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវឬយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ថា លោកបានទទួលការព្យាបាលបែបអនុគ្រោះ និងមិនចាំបាច់ចំណាយពេលប្រាំមួយខែ នៅក្នុងមន្ទីរពេទ្យប៉ូលីស។

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ការ​កាត់​ទោស​មិន​បាន​អនុវត្ត​បាន​ត្រឹម​ត្រូវ នោះ​អាច​បង្គាប់​ឱ្យ​គាត់​រាយការណ៍​ទៅ​ពន្ធនាគារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top