ក្រសួងមហាផ្ទៃ ដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ក្នុងស្រុក តាមប្រព័ន្ធឌីជីថល

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរ ការប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណង ជំរុញប្រសិទ្ធភាព និងផ្តល់ភាពងាយ ស្រួលជូនប្រជាពលរដ្ឋ ក្នុងការទទួលបានសេវា កាន់តែសាមញ្ញ ឆាប់រហ័ស និងតម្លាភាព។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ក្លៀវក្លា ស្វាហាប់ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តធ្វើកំណែទម្រង់លើគ្រប់វិស័យ និងបានចាត់ទុកកំណែទម្រង់ អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យ បាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ ក្រសួង បន្ដថា ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើ ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលជាឈ្នាន់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាបាននូវ អភិបាលកិច្ចល្អ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ក្រសួង បន្ថែមថា ផ្អែកតាមផែនការ យុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ … Continue reading ក្រសួងមហាផ្ទៃ ដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ក្នុងស្រុក តាមប្រព័ន្ធឌីជីថល