ស្នងការភ្នំពេញ ស្នើសុំគោលការណ៍ ថ្នាក់លើបណ្តេញលោក ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅ ក្រោយពាក់ព័ន្ធលក់ ដីឡូតិ៍ខ្យល់

ភ្នំពេញ ៖ ស្នងការការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសម្រេចប្រជុំក្រុមប្រឹក្សាវិន័យ ដើម្បីស្នើសុំគោលការណ៍ ទៅថ្នាក់លើ បណ្តេញលោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ចេញពីក្របខណ្ឌនគរបាល ក្រោយពាក់ព័ន្ធទៅនឹង ការលក់ដីឡូតិ៍ខ្យល់ឲ្យប្រជាពលរដ្ឋ ។ យោងតាមការផ្សព្វផ្សាយ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃ២១ កក្កដា បានឲ្យដឹងថា ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានស្នើសុំគោល ការណ៍អគ្គស្នងការដ្ឋាន នគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យ ក្រោមរូបភាពបណ្តេញ ចេញពីក្របខណ្ឌនគរបាលជាតិ ពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យ កងកម្លាំង នគរបាលជាតិ អវត្តមានបាត់មុខ គ្មានមូលហេតុ ដោយមិនបានមកបំពេញ ភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃ និងមិនទទួលខុសត្រូវ ចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ ដូចនេះ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានសម្រេចសុំគោលការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិន័យ កងកម្លាំងនគរបាលជាតិ ។ ការស្នើសុំបណ្តេញ ចេញពីនគរបាលនេះ ធ្វើឡើងក្រោយមានការផ្សាយ … Continue reading ស្នងការភ្នំពេញ ស្នើសុំគោលការណ៍ ថ្នាក់លើបណ្តេញលោក ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅ ក្រោយពាក់ព័ន្ធលក់ ដីឡូតិ៍ខ្យល់