ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារមួយចំនួនរំលឹក ទៅភាគីថៃ អំពីតំបន់កំពុងមានជម្លោះ ដែលមិនទាន់បញ្ចប់ការដោះស្រាយ គឺគ្មានភាគីណាមួយមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញវិធានការ ជាឯកតោភាគីនោះទេ ។ សម្តេចធិបតី បានមានប្រសាសន៍ ឆ្លើយតបទៅភាគីថៃនាថ្ងៃ២២ កក្កដា នេះ បន្ទាប់ពីបានឃើញថា ក្នុងមួយរយៈនេះ ថ្នាក់ដឹកនាំនយោបាយ កងទ័ព និង បណ្ដាញ សារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដូចជាការដាក់មីន ព្រមទាំងបានធ្វើការគម្រាម ដាក់ចេញនូវវិធានការ ជាឯកតោភាគីនៅក្នុងតំបន់ ដែលមានវិវាទ រួមមាន ៖ តំបន់មុំបី និងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ។ សម្តេចធិបតីបន្តថា ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ និងក្រសួង-ស្ថាប័ន ជំនាញពាក់ព័ន្ធ របស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាង សកម្មទៅលើការ ចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជា ជាបន្តបន្ទាប់រួចហើយ … Continue reading សម្តេចធិបតី ប្រាប់ទៅថៃថា តំបន់កំពុងមានជម្លោះ គ្មានភាគីណា មានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញវិធានការ ជាឯកតោភាគី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed