សម្តេចតេជោ ផ្តាំទៅថៃថា កុំយកបញ្ហាព្រំដែន បង្កការលំបាក ដល់អ្នកវិនិយោគ បរទេសទាំងសងខាង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំទៅភាគីថៃថា សូមកុំយកបញ្ហាព្រំដែន ទៅលាយឡំជាមួយវិស័យផ្សេងទៀត ដូចជាស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ដែលនាំឲ្យប៉ះពាល់អ្នកវិនិយោគ ទាំងសងខាង។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក YOSHIHISA Kainuma Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម នាថ្ងៃ២២ កក្កដា ។ ដោយក្នុងជំនួបនេះ នាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.បានលើកឡើងអំពីផលប៉ះពាល់នៃការបិទច្រកព្រំដែនរបស់ថៃ ចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក ដូចជាផលលំបាក នៃការដឹកគ្រឿងផ្គុំ នៃខ្សែច្រវាក់ផលិតកម្ម របស់ក្រុមហ៊ុន រវាងប្រទេសទាំងពីរជាដើម ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាបានលើកឡើងថា ជាកិច្ចឆ្លើយតបសម្តេចតេជោ បានជម្រាបអំពីឫសគល់ និងសកម្មភាពតាមអំពើចិត្តរបស់ថៃ ដែលធ្វើឲ្យមានភាពតានតឹង នៅតាមព្រំដែនកម្ពុជា-ថៃ ។ សម្តេចតេជោបានអំពាវនាវម្តងហើយម្តងទៀតទៅភាគីថៃថា កុំឲ្យបញ្ហានៅតំបន់ព្រំដែន មួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ។ … Continue reading សម្តេចតេជោ ផ្តាំទៅថៃថា កុំយកបញ្ហាព្រំដែន បង្កការលំបាក ដល់អ្នកវិនិយោគ បរទេសទាំងសងខាង