ក្រុមការងារ កំពុងបោះបង្គោល និយាមកាលើសមុទ្រ ជាចំណុចចុងទី នៃគម្រោងព្រែកជីកហ្វូណន់
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅព្រឹកថ្ងៃ២៣ កក្កដា នេះ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបោះបង្គោលនិយាមកា លើផ្ទៃសមុទ្រ ខេត្តកែប ដែលជាចំណុចចុងទី នៃគម្រោងព្រែកជីកហ្វូណនតេជោ ។ គម្រោងផ្លូវទឹកដ៏សម្បើមនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាលប្រវែង៥៤គីឡូម៉ែត្រ, ខេត្តតាកែវប្រវែង ៦០គីឡូម៉ែត្រ , ខេត្តកំពត ប្រវែង ៤៣គីឡូម៉ែត្រ និងខេត្តកែបប្រវែង១៧,៥ គីឡូម៉ែត្រ ដែលត្រូវបានរចនាឡើង ដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។ ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគម្រោងនេះរួមមាន ៖ ការងារស្តារទន្លេ , ការងារជីកប្រឡាយ , ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក , ការសាងសង់ទំនប់ការពារច្រាំងទន្លេ , ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។ គម្រោងនេះ នឹងបង្កើតបណ្តាញផ្លូវទឹក ក្នុងស្រុកមួយ ដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញ បន្ថែមនូវចន្លោះប្រហោង … Continue reading ក្រុមការងារ កំពុងបោះបង្គោល និយាមកាលើសមុទ្រ ជាចំណុចចុងទី នៃគម្រោងព្រែកជីកហ្វូណន់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed