សម្តេចធិបតី៖ ការបន្តគាំទ្ររបស់ចិន ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ពិតជាមានសារៈសំខាន់ដ៏ធំធេញ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់ ដ៏ធំធេងរបស់មិត្តចិន ចំពោះការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោងព្រែកជីកហ្វូណនតេជោ ខណៈប្រធានាធិបតីចិន លើកទឹកចិត្តឱ្យធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាបាន នូវការអនុវត្តគម្រោង ឱ្យបានទាន់ពេលវេលា។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការ សហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងជំនួបនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការរួមចំណែកដ៏យូរអង្វែង របស់ប្រទេសចិន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការពង្រីកបន្ថែមទៀត នូវពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ការពង្រីកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ។ បន្ថែមលើនេះ សម្តេចធិបតី … Continue reading សម្តេចធិបតី៖ ការបន្តគាំទ្ររបស់ចិន ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ពិតជាមានសារៈសំខាន់ដ៏ធំធេញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed