ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ ដកសញ្ជាតិ
ភ្នំពេញ ៖ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ដកសញ្ជាតិទាំងមូល ដោយឥតកែប្រែ ចំនួន៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាបានឲ្យដឹងថា ការឯកភាពនេះ បានធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានវត្តមាន សមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប ។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួល និងបន្ថែមរបបគតិយុត្តអំពី ការបាត់សញ្ជាតិខ្មែរ តាមរយៈការដកសញ្ជាតិខ្មែរ របស់ជនដែលរស់នៅលើទឹកដីកម្ពុជា ឬនៅក្រៅប្រទេស ដើម្បីឲ្យស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ។ សេចក្តីព្រាងច្បាប់នេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ដែលធានាធម្មនុញ្ញភាព ធានាការពារ សន្តិភាព អធិបតេយ្យជាតិ និងទប់ស្កាត់រាល់សកម្មភាព ទាំងឡាយណា ដែលបំផ្លាញឧត្តមប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏បង្ហាញឲ្យឃើញ អំពីភាពរឹងមាំនៃក្របខ័ណ្ឌច្បាប់ ក្នុងការពង្រឹងកិច្ចការពារជាតិផងដែរ ។ គួរធ្វើការកត់សម្គាល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពតានតឹង និង កំពុងប្រឈមនឹងការឈ្លានពានទឹកដីពីសំណាក់រដ្ឋបរទេស បែរជាមានជនអគតិ ដែលមានសញ្ជាតិខ្មែរ … Continue reading ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ ដកសញ្ជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed