អគ្គលេខាធិការ UN ទទួលយកសំណើ ក្នុងការជំរុញឱ្យភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច

ភ្នំពេញ ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានទទួលយកសំណើ ក្នុងការជំរុញអោយភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្ដេច បានជួបសម្តេងការគួរសម និងពិភាក្សាការងារជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ក្នុងជំនួបនោះដែរ លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ លោក អគ្គលេខាធិការ បានបញ្ជាក់ថា លោកផ្ទាល់បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើករណីនេះ ។ លោក បានសម្តែងការស្វាគមន៍ ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក អគ្គលេខាធិការ បានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរ ជៀសវាងការប្រើប្រាស់កម្លាំងយោធា … Continue reading អគ្គលេខាធិការ UN ទទួលយកសំណើ ក្នុងការជំរុញឱ្យភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច