អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ៖ ស្មារតីប្រកបដោយសន្តិភាព និយមរបស់កម្ពុជា កំពុងទទួលបានការគាំទ្រកាន់តែខ្លាំង ពីបណ្តាមេដឹកនាំពិភពលោក

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ស្មារតីប្រកបដោយសន្តិភាពនិយមរបស់កម្ពុជា កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ពីបណ្តាមេដឹកនាំនៅក្នុងពិភពលោក ។ ក្នុងសន្និសីទព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា មេដឹកនាំនៃបណ្តាប្រទេស ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន រាប់ទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផង បានសម្តែងការគាំទ្រ បទឈប់បាញ់ ហើយប្រាថ្នាចង់ឃើញ សុខសន្តិភាពកើតឡើង រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ លោក ប៉ែន បូណា បានរំលឹកថា អគ្គលេខាធិការអង្គការសហប្រជាជាតិ ​លោក António Guterres បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្តែងការស្វាគមន៍ ចំពោះបទឈប់បាញ់ រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយបានជំរុញឱ្យស្ថានភាព វិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។ ក្នុងនោះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា អគ្គលេខាធិការអង្គការ … Continue reading អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ៖ ស្មារតីប្រកបដោយសន្តិភាព និយមរបស់កម្ពុជា កំពុងទទួលបានការគាំទ្រកាន់តែខ្លាំង ពីបណ្តាមេដឹកនាំពិភពលោក