កម្ពុជា នឹងរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញលើកទី១
ភ្នំពេញ ៖ លោក ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានលើកឡើងថា កម្ពុជានឹងរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញកម្ពុជាជាលើកទី១ ក្នុងឱកាសរំលឹកខួប៣២ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលនឹងប្រារព្ធឡើងយ៉ាងអធិកអធម នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ កញ្ញា ។ ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ កញ្ញា លោកឧបនាយករដ្ឋមន្រ្តី ឈិន កេតនា ជាប្រធានកិច្ចប្រជុំបានថ្លែងថា ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គឺជាពិធីប្រវត្តិសាស្ត្រដ៏មានអត្ថន័យដែលបង្ហាញពីក្តីគោរព និងការចងចាំចំពោះ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលកម្ពុជាតែងតែប្រកាន់ភ្ជាប់ និងថែរក្សានូវតម្លៃនៃសន្តិភាព សិទ្ធិ និងប្រជាធិបតេយ្យសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា ពិធីនេះនឹងប្រព្រឹត្តទៅនៅម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសួនច្បារខាងលិច វិមានឯករាជ្យ ហើយគណៈប្រតិភូក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានីភ្នំពេញទាំង៦៤ស្ថាប័ន ដោយមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានក្រពុំបិណ្ឌផ្កាឈូក១ដោយរៀបផ្កាឈូកស្រស់៩ថ្នាក់ មានទម្រពណ៌មាស ភ្ជាប់ដោយរុយបង់ព័ទ្ធជុំវិញក្រពុំបិណ្ឌផ្កាឈូក អញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគ្រប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ … Continue reading កម្ពុជា នឹងរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញលើកទី១
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed