ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹង ការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃ ដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃ បដិសេធមិនព្រមលក់ឱ្យ ។ យោងតាមសេចក្តីប្រកាសបដិសេធរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២ កញ្ញា នេះ ថា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជូនសាធារណជនជ្រាបថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនងអ្វីជាមួយជនជាតិអាហ្វ្រិកខាងត្បូង ដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិនដែលបានទិញភាគហ៊ុន ពីក្រុមហ៊ុនណាមួយពីប្រទេសថៃ ដូចបានលើកឡើងខាងលើនោះដែរ»៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed