លោក ប្រាំង ជលសា ៖ ក្នុងឆ្នាំ២០២៦ កម្ពុជា គ្រោងដាក់ដំណើរការដំបូង ប្រភពថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់ ក្នុងទំហំ១៥០មេហ្គាវ៉ាត់

ភ្នំពេញ៖ លោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងពេលឆាប់ៗនេះ កម្ពុជា នឹងមានប្រភពថាមពលអគ្គិសនី ដើរដោយខ្យល់ ៩០០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគីរី ដែលបានចុះកិច្ចព្រមព្រៀងរួចហើយ និងគ្រោងដាក់ដំណើរការដំបូង ១៥០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២៦ ។ ពិធីជួបជុំនិវត្តជនអគ្គិសនីកម្ពុជា ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅទីស្នាក់ការកណ្តាល​ នៃអគ្គិសនីកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា អទិភាពដំបូងរបស់អគ្គិសនីកម្ពុជា គឺត្រូវប្រឹងប្រែង ឱ្យអស់លទ្ធភាព ក្នុងការផលិត និងផ្គង់ផ្គង់អគ្គិសនីជូនប្រទេសជាតិ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ជាពិសេស ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចកើនឡើងខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាល ។ ក្នុងនោះ អគ្គនាយកអគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា ជាលទ្ធផលអគ្គិសនីកម្ពុជា អនុវត្តបានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ បើទោះបីពេលថ្មីៗនេះ មានការគម្រាមផ្អាកផ្គត់ផ្គង់អគ្គិសនី ពីប្រទេសថៃយ៉ាងណាក៏ដោយ … Continue reading លោក ប្រាំង ជលសា ៖ ក្នុងឆ្នាំ២០២៦ កម្ពុជា គ្រោងដាក់ដំណើរការដំបូង ប្រភពថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់ ក្នុងទំហំ១៥០មេហ្គាវ៉ាត់