IMF ៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ព្យាករនឹងសម្រេចបានក្នុង រង្វង់ ៤,៨%
ភ្នំពេញ ៖ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤,៨% ។ ការវាយតម្លៃរបស់លោកបែបនេះ ក្នុងកិច្ចប្រជុំ (Wrap-up Meeting) ដើម្បីបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈនៃកម្ពុជាសម្រាប់ឆ្នាំ ២០២៥ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃ២ កញ្ញា ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ប្រធានក្រុមបេសកកម្ម IMF បានបង្ហាញពីលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤,៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល , ការអនុវត្ត អត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលដែលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនគោក កម្ពុជា-ថៃ ។ បើតាមប្រធានក្រុមបេសកកម្ម IMF រូបនេះ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សានូវភាពធន់ និងរក្សាចលនាកំណើនក្នុងឆ្នាំ២០២៥ និងរយៈពេលមធ្យមខាងមុខក៏ដោយ ប៉ុន្តែកម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល , ការថមថយនៃហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់ , ភាពតានតឹងនៃជម្លោះព្រំដែនគោកកម្ពុជា-ថៃ … Continue reading IMF ៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ព្យាករនឹងសម្រេចបានក្នុង រង្វង់ ៤,៨%
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed