សម្តេចតេជោ ពេញចិត្ត ចំពោះម្ចាស់ជ័យលាភី ណូបែលផ្នែករូបវិទ្យា ចង់បណ្តុះបណ្តាលរូបវិទ្យា ដល់យុវជនខ្មែរ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះលោកសាស្ត្រាចារ្យបណ្ឌិត Novoselov ម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា ដែលបានសម្លឹងឃើញពីសមត្ថភាព របស់យុវជនកម្ពុជា ដែលចង់បណ្តុះបណ្តាលផ្នែករូបវិទ្យាដល់ពួកគាត់ ។ បើតាមលោក ជា ធីរិទ្ធ បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន និងលោកសាស្ត្រាចារ្យបណ្ឌិត Novoselov អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា និងប្រតិភូ នាថ្ងៃ៩ កញ្ញា ថា ការលើកឡើងរបស់សម្តេចដោយសារអំឡុង ពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកបណ្ឌិតបានឃើញពីសក្តានុពល នៃយុវជនកម្ពុជាដែលមានសមត្ថភាព ។ ការណ៍សម្លឹងមើលឃើញពីសក្តានុពល របស់យុវជនកម្ពុជានេះ លោកនិងសហការី នឹងស្វែងរកយុវជននិងនិស្សិតខ្មែរមានសមត្ថភាពផ្នែកវិទ្យាសាស្រ្ត រូបវិទ្យា និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគាត់បន្ថែមទៀត ឲ្យក្លាយជាធនធានមនុស្ស ដ៏ខ្លាំងពូកែផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ជាពិសេសរូបវិទ្យាតែម្តង។ ជាមួយគ្នានេះ លោកបណ្ឌិតក៏មានគម្រោង រៀបចំជាមន្ទីរពិសោធន៍ផងដែរ ដើម្បីផ្តល់ឱកាសឲ្យយុវជនកម្ពុជា មានសមត្ថភាពពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត ដែលលោកសាស្ត្រាចារ្យម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា … Continue reading សម្តេចតេជោ ពេញចិត្ត ចំពោះម្ចាស់ជ័យលាភី ណូបែលផ្នែករូបវិទ្យា ចង់បណ្តុះបណ្តាលរូបវិទ្យា ដល់យុវជនខ្មែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed