សម្តេចធិបតី៖ គ្មានទេ លក្ខខណ្ឌចរចានានា ក្នុងពេលកន្លងមក ភ្ជាប់ជាមួយការកាត់ដី ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា គ្មានទេ ការចរចារនានា ក្នុងពេលកន្លងមក ដែលមានភ្ជាប់លក្ខខណ្ឌ ជាមួយការកាត់ ឬដោះដូរដី ជាមួយភាកីថៃ ជុំវិញបញ្ហាជម្លោះព្រំដែន ។ ការចេញមកបកស្រាយជូនសាធារណៈជនខាងលើនេះ ធ្វើឡើងក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា មួយរយៈនេះមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គម លើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួន ដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះ យកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយផង ។ តាមរយៈបណ្តាញសង្គម នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយនឹងសំណួរដែលថា តើការចរចានានា ក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ ដោះដូរដី ឬទេ? សម្តេចធិបតិ​ នាយករដ្ឋមន្ត្រី បញ្ជាក់ថា “ចម្លើយខ្លី គឺគ្មានទេ”។ ក្នុងនោះសម្តេចធិបតី អះអាងថា ការចរចាបទឈប់បាញ់ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចាទ្វេភាគីកន្លងមក ដោយរាប់ទាំង … Continue reading សម្តេចធិបតី៖ គ្មានទេ លក្ខខណ្ឌចរចានានា ក្នុងពេលកន្លងមក ភ្ជាប់ជាមួយការកាត់ដី ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ