សម្តេចតេជោ ៖ ជម្លោះរវាងកម្ពុជា-ថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីកម្ពុជា បានលើកឡើងថា ជម្លោះរវាងកម្ពុជា-ថៃគឺជាជម្លោះរវាងប្រទេសនិងប្រទេស។ ការលើកឡើងរបស់សម្តេចតេជោនេះ ធ្វើឡើងបន្ទាប់ពីមានខមិនម្នាក់ បានចោទជាសំណួរ នៅពេលសម្តេច បានស៊ែរបន្ត នូវសំណេររបស់សម្តេចធិបតី និយាយអំពីព្រំដែន នាថ្ងៃ៩ កញ្ញា។ សំណួររបស់ម្ចាស់អាខោនឈ្មោះChilang pich ចោទសួរថា “បច្ចុប្បន្នប្រជាជនកំពុងរងការឈ្លានពានពីកងទ័ពសៀម ជាពិសេសនៅ អូរបីជាន់ ខេត្តបន្ទាយមានជ័យ ដែលបានរាយបន្លាលួស ព័ន្ធយកដីប្រជាជន យ៉ាងអាណាធិបតេយ្យ។ ប្រជាពលរដ្ឋកំពុងតែពិបាកចិត្ត ដែលគ្មានទីលំនៅជ្រកកោន កំពុងរងចាំរាជរដ្ឋាភិបាលដោះស្រាយ តែឥឡូវពួកគាត់មិនទាន់ឃើញ មានយន្តការណ៍ដោះស្រាយជូនពួកគាត់ទេ សូមសម្តេច ជួយដល់ប្រជាជនយើងផង” ។ ចំណុចនេះ សម្តេចឆ្លើយតបថា “សូមមើលឲ្យទូលាយបន្តិចនេះ មិនមែនជាជម្លោះព្រំដី រវាងប្រជាជននិងប្រជាជនទេ តែជាជម្លោះរវាងប្រទេស និងប្រទេសដែលយន្តការដោះស្រាយ គឺរវាងប្រទេសនិងប្រទេស” ។ ចំពោះតំបន់អូរបីជាន់វិញសម្តេចឆ្លើយថា សម្រាប់យន្តការដោះស្រាយ នៅហ្នឹងកន្លែងអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ រកវិធីជួយដល់ប្រជាជន តែខិតខំបញ្ចៀសកុំឲ្យកើតសង្រ្គាមឡើងវិញ ដែលនាំទៅដល់ការបាត់បង់ជីវិត ទាំងសងខាង ។ ចំណែក អាខោនឈ្មោះ Bou … Continue reading សម្តេចតេជោ ៖ ជម្លោះរវាងកម្ពុជា-ថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដី