កម្ពុជា-ថៃប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោះស្រាយបញ្ហា ដោយសន្តិវិធី ជៀសវាងការប៉ះទង្គិចគ្នា
ភ្នំពេញ ៖ លទ្ធផល នៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ភាគីទាំងពីរបានរួមគ្នាប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ ក្រោយបញ្ចប់កិច្ចប្រជុំថា ភាគីទាំងពីរបានព្រមព្រៀងគ្នា លើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និង សម្ភារៈយោធា ។ ដើម្បីសម្រេចគោលបំណងខាងលើ ក្រុមការងារទាំងពីរនឹងជួបគ្នាក្នុងរយៈពេល៣ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំនេះ ដើម្បីចាប់ផ្តើមពិភាក្សា ផែនការសកម្មភាព ដែលមានលក្ខណៈ ជាក់ស្តែង និងជាជំហានៗ ដោយការអនុវត្តផែនការនេះ នឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ លោកបន្តថា ភាគីទាំងពីរក៏បានឯកភាពគ្នា ជាគោលការណ៍ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ ។ ក្នុងអំឡុងពេលរង់ចាំការបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់ នូវតួនាទីដ៏សំខាន់ … Continue reading កម្ពុជា-ថៃប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោះស្រាយបញ្ហា ដោយសន្តិវិធី ជៀសវាងការប៉ះទង្គិចគ្នា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed