កិច្ចប្រជុំ GBC ! កម្ពុជា-ថៃ ពិនិត្យលើសំណូមពរ របស់ជប៉ុន មានបំណងឲ្យប្រទេសទាំងពីរ បើកច្រកព្រំដែនមួយចំនួន

កោះកុង ៖ ក្នុងកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កម្ពុជា-ថៃ បានពិនិត្យលើសំណូមពរ របស់ប្រទេសជប៉ុន ដែលមានបំណងឲ្យ កម្ពុជា-ថៃ ពិចារណាលើការបើកច្រកព្រំដែនមួយចំនួន សម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ ។ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។ ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ GBC នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា «អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការស្វែងរកវិធានការជាក់ស្ដែង ដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងនោះក៏បានពិនិត្យលើសំណូមពរ … Continue reading កិច្ចប្រជុំ GBC ! កម្ពុជា-ថៃ ពិនិត្យលើសំណូមពរ របស់ជប៉ុន មានបំណងឲ្យប្រទេសទាំងពីរ បើកច្រកព្រំដែនមួយចំនួន