ភ្នំពេញ ៖ ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ ៤៨៦ បានពលីក្នុងអំឡុងពេលបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ” MINUSCA ” ដោយសារជំងឺគ្រុនចាញ់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី១១ កញ្ញា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់ កងយោធពលខេមរភូមិន្ទ គោរពវិញ្ញាណក្ខន្ធ ពលបាលឯក ប្រាក់ ដា សមាជិកកងវិស្វកម្មពហុជំនាញលេខ ៤៨៦ ដែលបានពលីក្នុងអំឡុង ពេលបំពេញបេសកកម្មនៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ” MINUSCA ” ដោយសារជំងឺគ្រុនចាញ់។ សូមបញ្ជាក់ថា អនុសេនីយ៍ត្រី ប្រាក់ ដា ត្រូវបានក្រុមគ្រួសាររៀបចំបុណ្យទក្ខិណានុប្បទាន និងការគោរពវិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅនៅគេហដ្ឋាន នៃសព ភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed