ជប៉ុនរំពឹងថា ស្ថានភាពព្រំដែន កម្ពុជា-ថៃ នឹងធូរស្រាលដោយសន្តិវិធី

ភ្នំពេញ ៖ លោក KITAMURA Toshihiro អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានបង្ហាញក្តីរំពឹងទុកថា ស្ថានភាពជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកំពុងស្ថិតក្នុង ភាពផុយស្រួយនៅឡើយនោះ នឹងមានស្ថានភាពធូរស្រាល ដោយប្រើប្រាស់យន្តការសន្តិវិធី ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ រវាងកម្ពុជា-ថៃថា ជប៉ុនស្វាគមន៍កម្ពុជា-ថៃ បានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយនឹងវឌ្ឍនភាព ក្នុងកិច្ចពិភាក្សាទាក់ទង នឹងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបន្តឡើងវិញ នូវភស្តុភារឆ្លងព្រំដែន ដែលតំណាងឲ្យលទ្ធផល ដ៏សំខាន់មួយ ដើម្បីជំរុញកិច្ចព្រមព្រៀងឈប់បាញ់ រវាងប្រទេសទាំងពីរ ។ លោកបន្តថា រដ្ឋាភិបាលជប៉ុនគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងការទូត របស់គ្រប់ភាគីពាក់ព័ន្ធក្នុងការកោះប្រជុំគណៈកម្មាធិការនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានលះបង់ខ្លួនដើម្បីឈានទៅមុខ លើកិច្ចព្រមព្រៀងឈប់បាញ់ ក្នុងនាមជាប្រធានអាស៊ាន ។ អ្នកនាំពាក្យបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនរំពឹងថា ប្រទេសទាំងពីរនឹងបន្តអនុវត្ត តាមកិច្ចព្រមព្រៀងឈប់បាញ់ ហើយភាពតានតឹងរវាងកម្ពុជា និងថៃនឹងធូរស្រាល ដោយសន្តិវិធី តាមរយៈការសន្ទនា ដោយចាត់ទុកថា នេះគឺទំនាក់ទំនងសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និង … Continue reading ជប៉ុនរំពឹងថា ស្ថានភាពព្រំដែន កម្ពុជា-ថៃ នឹងធូរស្រាលដោយសន្តិវិធី