លោក ដូណាល់ ត្រាំថា អាមេរិកនឹងដាក់ពន្ធ 100 ភាគរយ លើភាពយន្តទាំងអស់ ដែលថតនៅក្រៅទឹកដី សហរដ្ឋអាមេរិក

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធ 100 ភាគរយលើខ្សែភាពយន្តទាំងអស់ ដែលផលិតនៅក្រៅទឹកដីសហរដ្ឋអាមេរិក ដោយអះអាងថា អាជីវកម្មភាពយន្តរបស់អាមេរិកត្រូវបាន “លួច” ដោយប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់ នៅក្នុងការ បង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលលោកបានធ្វើសេចក្តី ប្រកាសពន្ធថ្មីជាបន្តបន្ទាប់ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលសហព័ន្ធ ទាក់ទាញការវិនិយោគបរទេស ជំរុញការផលិតក្នុងស្រុក និងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក។ លោកបានសរសេរនៅលើ Truth Social ថា “អាជីវកម្មផលិតភាពយន្ដរបស់យើងត្រូវបានលួចចេញពីសហរដ្ឋអាមេរិក ដោយប្រទេសផ្សេងៗ ដូចជាការលួចស្ករគ្រាប់ពីក្មេងដូច្នេះដែរ។ រដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងអភិបាលរដ្ឋខ្សោយ និងអសមត្ថភាព បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង! ។ លោកបន្ថែមថា “ដូច្នេះ ដើម្បីដោះស្រាយបញ្ហាដ៏យូរនេះ មិនចេះចប់ ខ្ញុំនឹងដាក់ពន្ធ 100% លើភាពយន្តណាមួយ និងទាំងអស់ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក”៕ប្រែសម្រួលៈ ណៃ … Continue reading លោក ដូណាល់ ត្រាំថា អាមេរិកនឹងដាក់ពន្ធ 100 ភាគរយ លើភាពយន្តទាំងអស់ ដែលថតនៅក្រៅទឹកដី សហរដ្ឋអាមេរិក