គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១គីឡូម៉ែត្រការ៉េ ស្ថិតនៅភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ ឬមិននៅជិតតំបន់ព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្តមិនជាប់ ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ ហើយបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៥ តុលា លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនជនរួមជាតិថា «ថ្មីៗនេះ គម្រោងបោសសម្អាតមីន ដែលអាជ្ញាធរមីន តាងនាមឱ្យរាជរដ្ឋាភិបាល ប្រគល់ជូនកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្នុងទំហំផ្ទៃដីមានមីនចំនួនជាង ៤១ គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ និង/ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃ ទេ»។ លោកទេសរដ្ឋមន្រ្តី បន្ដថា គម្រោងបោសសម្អាតមីននេះ រាជរដ្ឋាភិបាល មានផែនការបោសសម្អាតជាយូរឆ្នាំមកហើយ មិនពាក់ព័ន្ធសោះឡើយនឹងសំណូមពររបស់ភាគីថៃ និងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃ … Continue reading គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១គីឡូម៉ែត្រការ៉េ ស្ថិតនៅភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ ឬមិននៅជិតតំបន់ព្រំដែន កម្ពុជា-ថៃ