រដ្ឋមន្ដ្រីអប់រំ ស្នើ ឪពុក ម្តាយ និងអ្នកអាណាព្យាបាល ជួយអប់រំកូនចៅ ឱ្យចេះគោរព និងដឹងគុណគ្រូ
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ ឪពុក-ម្តាយ និងអ្នកអាណាព្យាបាលទាំងអស់ ជួយអប់រំកូនចៅរបស់ខ្លួន ឱ្យចេះគោរពឱនលំទោន មានចរិយាល្អ មានគុណធម៌ និងចេះដឹងគុណគ្រូ ដោយសារពួកគាត់ បានបង្ហាត់បង្រៀន ឱ្យកូនចៅ របស់យើងឱ្យមានចំណេះដឹង។ ការស្នើរបស់ លោក រដ្ឋមន្ដ្រីអប់រំ នាឱកាសអញ្ជើញ ជាអធិបតីជួបសំណេះសំណាល ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀន ជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត» នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ដើម្បីឱ្យទិវាគ្រូបង្រៀនកាន់តែត្រូវបានចាត់ទុកជា ទិវាដ៏មានសារៈសំខាន់ លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានស្នើដល់សិស្សានុសិស្ស និស្សិត និងយុវជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប គប្បី ប្រកាន់ខ្ជាប់នូវកតញ្ញូតាធម៌ តាមរយៈការតបស្នងសងគុណ ដោយប្រការផ្សេងៗ គ្រប់ពេលវេលា និងគ្រប់មធ្យោបាយ ដែលជាប្រពៃណី … Continue reading រដ្ឋមន្ដ្រីអប់រំ ស្នើ ឪពុក ម្តាយ និងអ្នកអាណាព្យាបាល ជួយអប់រំកូនចៅ ឱ្យចេះគោរព និងដឹងគុណគ្រូ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed