សម្តេចតេជោ ប្រាប់ពលរដ្ឋខ្មែរនៅព្រំដែន ត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ

ភ្នំពេញះ ៖ សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រាប់ទៅប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះបើមុនដូរទេនៅពេលខាងមុខនឹងអាចជួបបញ្ហា។ ការស្នើសុំរបស់សម្តេចតេជោនេះ ក្រោយទង្វើរបស់ទាហានថៃម្នាក់បាន ដាក់តាំងរូបភាពរបស់សម្តេច និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា ដើម្បីបាញ់យករង្វាន់។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី តុលា នេះដោយភ្ជាប់វិដេអូដែលជនជាតិថៃដាក់តាំងរូបសម្តេចដើម្បីបាញ់យករង្វាន់នោះ សម្តេចបានគូសបញ្ជាក់ត្រឡប់ផ្តាំទៅវិញថា សូមពលរដ្ឋកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ សម្តេចតេជោបន្តថា កន្លងមកនេះពលរដ្ឋមួយចំនួនបាន បានស្នើសុំមកសម្តេចដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ប៉ុន្តែសម្តេចបានប្រាប់ទៅវិញថា បើយល់ថា គេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអ្វី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ជាមួយគ្នានេះបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យសម្តេចបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិងប្រជាជនកម្ពុជាមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ដូច្នេះសម្តេចតេជោបានអំពាវនាវជនរួមជាតិកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។សម្តេចប្រធានព្រឹទ្ធសភាសង្កត់ធ្ងន់ថា ទោះជាប្រទេសកម្ពុជាតូច ប្រជាជនមានចំនួនតិច សេដ្ឋកិច្ចទន់ខ្សោយ តែកុំខ្សោយខាងសីលធម៌។ ត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់ ។ ប្រសិនបើឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ កុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង … Continue reading សម្តេចតេជោ ប្រាប់ពលរដ្ឋខ្មែរនៅព្រំដែន ត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ