មេសិទ្ធិមនុស្សកម្ពុជា៖ អ្នកកាន់អំណាចថៃ ត្រូវគិតឲ្យបានជ្រៅលើជីវិតពលរដ្ឋ និងសេដ្ឋកិច្ច
ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើសារទៅកាន់នាយករដ្ឋមន្រ្តីថៃថ្មី គឺលោក អានុទីន ចានវីរៈគុល ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នាថ្ងៃទី៦ តុលានេះបានឲ្យដឹងថា អ្នកកាន់អំណាចថៃត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ជីវិតប្រជាជន និងសេដ្ឋកិច្ច ។ ដោយលោកសង្កត់ធ្ងន់ថា សូមកុំវង្វេងប្រវត្តិសាស្ត្រ និងក្លែងផែនទីធ្វើឲ្យប្រទេសទាំង២ មានជម្លោះនឹងគ្នាតពូជ ។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្តថា ជាពិសេសជៀសវាងកុំយកប្រទេសទាំង២ ជាកន្លែងសាកអាវុធដែលផលិតនៅចិននឹងអាមេរិក ។ ប្រទេសរុស៊្សី និង អ៊ុយក្រែនជាកន្លែងដែលបាននិងកំពុងសាកអាវុធរបស់មហាអំណាចលោកសេរី និងរុស្ស៊ីរួចហើយ ពោលគឺនៅតែអាវុធរបស់ចិនតែប៉ុណ្ណោះ។ លោកកែវ រ៉េមី បានផ្តាំផ្ញើទៅនាយករដ្ឋមន្រ្តីថ្មីថៃថា បើឈប់បានក៏ឈប់ទៅ កុំបន្តបង្កព្យុះភ្លៀងទៀត។ សូមបញ្ជាក់ថា ការលើកឡើងរបស់លោកកែវ រ៉េមីនេះ ស្របពេលនាយករដ្ឋមន្រ្តីថៃថ្មី គឺលោក អានុទីន ចានវីរៈគុល បានប្រកាសលុបចោល MOU ឆ្នាំ២០០០ ស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ។ MOU ឆ្នាំ២០០០នេះត្រូវបានចុះហត្ថលេខាទទួលស្គាល់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។ … Continue reading មេសិទ្ធិមនុស្សកម្ពុជា៖ អ្នកកាន់អំណាចថៃ ត្រូវគិតឲ្យបានជ្រៅលើជីវិតពលរដ្ឋ និងសេដ្ឋកិច្ច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed