បណ្ឌិត សុខ ទូច៖ ថៃ ជាអ្នកហែកធម្មនុញ្ញអាស៊ាន
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ប្រទេសថៃ គឺជាអ្នកហែកធម្មនុញ្ញនិងគោលការណ៍ ជាមូលដ្ឋានរបស់សមាគមអាស៊ាន ។ ក្នុងឱកាសថ្លែងសុន្ទរកថា បិទវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម ៖ ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» កាលពីថ្ងៃទី៨ ខែតុលា បណ្ឌិតសភាចារ្យ សុខ ទូច បានរំឭកពីប្រវត្តិនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ានថា គឺជាអង្គការតំបន់ដែលចាប់ផ្ដើមចាប់បដិសន្ធិឡើងបន្ត ពីស្រមោលនៃអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ ហៅកាត់ សេអាតូ (SEATO) ដែលអង្គការសេអាតូនេះ ត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ការរីករាលដាល នៃមនោគមវិជ្ជាកុម្មុយនីស្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ដោយមានមូលដ្ឋាននៃការបង្កើតអង្គការតំបន់សេអាតូ ប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បានរួមគ្នាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាននៅឆ្នាំ១៩៦៧ ។ បណ្ឌិតសភាចារ្យ សុខ ទូច បន្ថែមថា ចាប់តាំងពីការបង្កើតមក ខ្លឹមសារធម្មនុញ្ញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានចែងយ៉ាងច្បាស់អំពីគោលការណ៍គោរពអធិបតេយ្យភាពផងគ្នា និងឆន្ទៈដោះស្រាយបញ្ហាដោយសន្តិវិធី ។ ទោះជាយ៉ាងណា បច្ចុប្បន្នខ្លឹមសារនៃធម្មនុញ្ញអាស៊ានហាក់លែងមានតម្លៃ ដោយសារតែការធ្វើសង្គ្រាមឈ្លានពាន របស់ថៃរំលោភមកលើដែនអធិបតេយ្យភាពកម្ពុជា។ លោកអះអាងថា ការឈ្លានពានរបស់ថៃរំលោភបំពានលើកម្ពុជា គឺស្មើនឹងប្រទេសជាសមាជិកស្ថាបនិកអង្គការតំបន់នេះ បានហែកចោលធម្មនុញ្ញអាស៊ាន និងលែងទទួលស្គាល់គោលការណ៍ … Continue reading បណ្ឌិត សុខ ទូច៖ ថៃ ជាអ្នកហែកធម្មនុញ្ញអាស៊ាន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed