បណ្ឌិតយង់ ពៅ ៖ មេដឹកនាំថៃ មិនអាចលុប MOU ឆ្នាំ២០០០ និង MOU ឆ្នាំ២០០១ ជាមួយកម្ពុជាបានទេ

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសង្កត់ធ្ងន់ ទៅលោក អានុទីន មេដឹកនាំថៃ នាពេលបច្ចុប្បន្នថា ថៃមិនអាចលុបចោល បាននោះទេ ចំពោះការចុះអនុស្សរណៈ នៃការយោគយល់ចំនួន២ គឺMOU ឆ្នាំ២០០០ រវាងកម្ពុជា-ថៃ ស្ដីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោក និង MOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រ ត្រួតស៊ីគ្នាជាមួយកម្ពុជា ។ការមិនអាចលុបបាននេះ ត្រូវបានលោកអះអាងថា ដោយសារសន្ធិសញ្ញានេះ មានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ។ ក្នុងពិធីបិទវេទិកាភ្នំពេញ លើកទី៤ ស្ដីពី «ពហុភាគី និយមទល់ នឹងឯកតោភាគីនិយម ៖ ស្វ័យភាពជាយុទ្ធសាស្ត្រ និងជម្រើសគោលនយោបាយ របស់អាស៊ាន» កាលពីថ្ងៃទី៨ ខែតុលា លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ភាគីថៃ គិតម៉េចគិតទៅ គឺជារឿងរបស់គេទេ ប៉ុន្តែទោះបីជាយ៉ាងណាថៃ មិនអាចជ្រើសរើសវិធានណាផ្សេង ក្រៅតែពីវិធានអន្តរជាតិ ដែលមានស្រាប់នោះទេ … Continue reading បណ្ឌិតយង់ ពៅ ៖ មេដឹកនាំថៃ មិនអាចលុប MOU ឆ្នាំ២០០០ និង MOU ឆ្នាំ២០០១ ជាមួយកម្ពុជាបានទេ