នាវាកងទ័ពជើងទឹក ចិននិងអូស្រ្តាលី មកដល់កម្ពុជា ស្របពេលមានភាពតានតឹង នៅព្រំដែនខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នាវាកងទ័ពជើងទឹក ចិននិងអូស្រ្តាលី សរុបចំនួន៣គ្រឿង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដោយចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលដែលស្ថានការន៍ នៅព្រំដែនកម្ពុជា-ថៃ ហាក់មានភាពតានតឹងឡើងវិញ បន្ទាប់ពីភាគីថៃ បានដាក់ឱសានវាទ ឱ្យពលរដ្ឋកម្ពុជា រុះរើលំនៅឋានរបស់ខ្លួន នៅភូមិជោគជ័យនិងព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភាពតានតឹងបង្ករឡើងដោយថៃ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ភាគីថៃបានដាក់កងកម្លាំងប្រដាប់អាវុធ រួមមានទាំងគ្រឿងចក្រ និងបន្លាលួសផង មកឈួសឆាយទន្រ្ទាន លើដែនអធិបតេយ្យកម្ពុជា ទាំងកម្រោល។ មុន២ថ្ងៃនៃនាវាកងទ័ពជើងទឹកចិនមកដល់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានប្រកាសគាំទ្រ យ៉ាងមុតមាំក្នុងការការពារ អធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ រួមទាំងតែងតែជាដៃគូ ដែលអាចទុកចិត្ត បានក្នុងការអភិវឌ្ឍន៍ របស់កម្ពុជា។ នាវាកងទ័ពជើងទឹកចិនទាំង២គ្រឿងនោះ គឺមានឈ្មោះថា PLAN 83 និងPLAN 988 បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥ … Continue reading នាវាកងទ័ពជើងទឹក ចិននិងអូស្រ្តាលី មកដល់កម្ពុជា ស្របពេលមានភាពតានតឹង នៅព្រំដែនខេត្តបន្ទាយមានជ័យ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed