កម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមកលើពលរដ្ឋខ្មែរស្លូតត្រង់

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់ អាជ្ញាធរថៃមកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០និង៣០នាទី កងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី ដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោលនិង យ៉ាងគឃ្លីនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។ សូមបញ្ជាក់ថា សកម្មភាពរាវមីននេះត្រូវបានកងពលតូចថ្មើរជើងនៃយោធភូមិភាគទី៥កម្ពុជា ស្នើឱ្យផ្អាក ដើម្បីរង់ចាំការបង្កើតនីតិវិធីប្រតិបត្តិ SOP រវាងភាគីទាំងពីរ ប៉ុន្តែភាគីថៃនៅតែបំពាន។ សកម្មភាពរំលោភបំពាន នេះទៀតសោត ត្រូវបានកត់ត្រាដោយក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលមានវត្តមាននៅទីនោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សា ទាំងអស់នេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ … Continue reading កម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមកលើពលរដ្ឋខ្មែរស្លូតត្រង់