លោក កែវ រ៉េមី បោះពាក្យធ្ងន់ ទៅកាន់នាយករដ្ឋមន្រ្តីថៃ អានុទីន
ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបោះពាក្យធ្ងន់ៗ ទៅកាន់លោក អានុទីន នាយករដ្ឋមន្រ្តីថៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃរូបនេះ បានប្រកាសកោតសរសើរ និងគោរពទង្វើដ៏ថោកទាប របស់បុគ្គល Palang ដែលបានចាក់សំឡេងខ្មោច និងឆ្កែលូ បំផិតបំភ័យពលរដ្ឋខ្មែរ នៅភូមព្រៃចាន់និងជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូចច្នេះថា « នាយករដ្ឋមន្ត្រីថៃសរសើរ និងគោរពទង្វើ របស់អាមួយដឹកអាចម៍ ដែលបានប្រើសំឡេងខ្មោចលង រំខានប្រជាជនខ្មែរ មិនឲ្យដេក ។ ហួសចិត្តនាយករដ្ឋមន្រ្តី នៃប្រទេសមួយគាំទ្រទង្វើអសីលធម៌ ខ្វះការយល់ដឹងមិនស្គាល់ច្បាប់ទម្លាប់។ខ្មែរយើងធ្លាប់និយាយថា: បើចង់មើលសន្តានមនុស្សណាម្នាក់ ដែលយើងមិនទាន់ស្គាល់វា យើងអាចមើលមនុស្ស ដែលវាសេពគប់ ហើយក៏មានពាក្យមួយទៀតថា: នាងរត់រកអ្នក………..។ យើងអាចធ្វើការសន្និដ្ឋានបានថា: នាយករដ្ឋមន្ត្រីមួយនេះ ជានាយករដ្ឋមន្ត្រីកន្ថោរ ពីព្រោះមានតែកន្ថោរទេ ដែលទទួលស្វាគមន៍អាចម៍»៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed