កោះកុង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ដែលជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា បង្ហាញឱ្យឃើញថាគ្រប់រាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF) ។ យោងតាមរបាយការណ៍របស់ លោកស្រី ឈី វ៉ា បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ធ្វើឱ្យទំនៀមទម្លាប់នៃការរស់នៅ របស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យ។ ជាក់ស្ដែង ក្នុងខេត្តកោះកុង មានប្រជាពលរដ្ឋសរុបចំនួន ១៥៦ ១០៧នាក់ ស្មើនឹង ៣៦ ៦០៨គ្រួសារ ក្នុងនោះគ្រួសារមានទឹកស្អាតប្រើប្រាស់ចំនួន ៩៦,៨៥% និងគ្រួសារមានបង្គន់អនាម័យប្រើប្រាស់ស្មើនឹង ១០០% ។ ជាមួយគ្នានោះ លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្ដរជាតិប្រចាំកម្ពុជា បានថ្លែងសុន្ទរកថាអំពីចំណាប់អារម្មណ៍ក្នុងនាមតំណាងអង្គការដៃគូ ដោយបានសម្ដែងការអបអរសាទរ និងមោទនភាពចំពោះជ័យលាភី ODF របស់ខេត្តកោះកុង ក៏ដូចជាការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងប្រទេសកម្ពុជា ដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ទូទាំងប្រទេស។ ក្នុងពិធីដ៏អធិកអធមនោះ លោក ឆាយ … Continue reading កម្ពុជា សម្រេចបាននូវសមិទ្ធផលថ្មីជាប្រវត្តិសាស្ដ្រ នៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង នៅគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed