បណ្ឌិតយង់ ពៅ ៖ ថៃកំពុងសាកល្បងភាពអត់ធ្មត់របស់កម្ពុជា តាមរយៈចាក់សំឡេងខ្មោចបន្លាចពលរដ្ឋខ្មែរ

ភ្នំពេញ ៖ អ្នកតាមដានកិច្ចការសង្គមលោកបណ្ឌិត យង់ ពៅ បានសម្លឹងឃើញថា ថៃបានចាក់សំឡេងលាយឡំជាសំឡេងខ្មោចរំខានប្រជាពលរដ្ឋដែលមានទីលំនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីជាការសាកល្បងចំពោះភាពអត់ធ្មត់របស់កម្ពុជា មានដ៏កម្រិតណា ។ បណ្ឌិតយង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៣តុលាថា ថៃកំពុងព្យាយាមរំខានភាពអត់ធ្មត់របស់កម្ពុជា រំខានភាពអត់ធ្មត់នៃពលរដ្ឋកម្ពុជា រំខានភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ព្រោះប្រទេសនេះ បានសាកល្បងចំពោះភាពអត់ធ្មត់របស់កម្ពុជាជាច្រើនវិធីសាស្រ្ត និងគ្រប់តាក់តិចជាច្រើនដងមកហើយ រួមទាំងការដឹកលាមក ការបាញ់បោះ និងឡោមព័ទ្ធផ្ទះពលរដ្ឋជាដើម ប៉ុន្តែកម្ពុជានៅតែរក្សាភាពអត់ធ្មត់យ៉ាងខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់បំផុតដោយមិនបានតបតនោះទេ ។ លោកថា ដោយសារអស់ល្បិចកលអាក្រក់ ទើបថៃបានរិះរកឃើញគំនិតស្មោគគ្រោកតាមរយៈការចាក់សំឡេងខ្មោចដែលមានសម្ពាធខ្លាំងដើម្បីបំភ័យពលរដ្ឋ ប៉ុន្តែទោះបីជាយ៉ាងណាពលរដ្ឋមិនមានការភ័យខ្លាច និងតក់ស្លុតឡើយ ។ លោកបញ្ជាក់ថា “ថៃព្យាយាមសាកល្បងភាពអត់ធ្មត់របស់កម្ពុជា តើកម្ពុជាអត់ធ្មត់ដល់ពេលណា ។ អីចឹងបើកម្ពុជាអស់លែងមានភាពអត់ធ្មត់ ពេលនោះនឹងចូលអន្ទាក់របស់ថៃ ។ ថៃធ្វើម៉េចឲ្យកម្ពុជាអស់ភាពអត់ធ្មត់តដៃជាមួយខ្លួន ខ្លួននឹងប្រើប្រាស់សពា្វវុធធុនធ្ងន់ ឬក៏ធ្វើរបាយការណ៍បំភាន់ ក្លែងបន្លំទៅអន្តរជាតិថា កម្ពុជារំលោភបទឈប់បាញ់ជាដើម ។ នេះហើយជាអន្ទាក់របស់ថៃ” ។ សូមបញ្ជាក់ថា ចាប់តាំងពីរាត្រីថ្ងៃទី១០-១២ខែតុលា ឆ្នាំ២០២៥ ភាគីថៃតាមរយៈបុគ្គលឈ្មោះ Guntouch Pongpaiboonwet ដែលគេដឹងថា ជាម្ចាស់រថយន្តដឹកលាមកក្នុងគោលបំណងយកមកចាក់លើដីខ្មែរកាលពីកន្លងមកនោះ បានចាក់សំឡេងខ្មោច … Continue reading បណ្ឌិតយង់ ពៅ ៖ ថៃកំពុងសាកល្បងភាពអត់ធ្មត់របស់កម្ពុជា តាមរយៈចាក់សំឡេងខ្មោចបន្លាចពលរដ្ឋខ្មែរ